ព្រះត្រៃបិដក ភាគ ៤៩

​បាន​ទំពាស៊ី​នូវ​ស្មៅ​មិនបាន​រេច​ចុង​ផង​ ​អញ​មិន​ទំពាស៊ី​មែកឈើ​បាក់​ ​ដែល​ដំរី​ទាំងនោះ​ ​កាច់​បំបាក់​ខ្ទេចខ្ទី​ហើយ​ផង​ ​អញ​ផឹកទឹក​មិន​ល្អក់​ផង​ ​កាលដែល​អញ​ឡើង​អំពី​កំពង់ទឹក​ ​ដំរី​ញី​ទាំងឡាយ​ ​មិន​ដើរ​ដដុស​កាយ​អញ​ផង​។​ ​ដំរី​នោះ​ ​ក៏​កាច់​បំបាក់​មែកឈើ​ ​ដោយ​ប្រមោយ​ ​ហើយ​យក​មែកឈើ​បាក់​នោះ​ ​មក​បបោស​កាយ​ ​មានចិត្ត​ត្រេកអរ​ ​កំចាត់​បង់​សេចក្ដី​ស្កៀបរមាស់​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​នេះ​ ​មាន​ឧបមេយ្យ​ដូចជា​ភិក្ខុ​ដែល​នៅ​ច្រឡូកច្រឡំ​ ​ដោយ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ព្រះរាជា​ ​រាជមហាមាត្យ​ ​តិរ្ថិយ​ ​និង​សាវក​នៃ​តិរិ្ថយ​ ​ក្នុង​សម័យ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ ​រមែង​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​អញ​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ព្រះរាជា​ ​រាជមហាមាត្យ​ ​តិរិ្ថយ​ ​និង​សាវក​នៃ​តិរិ្ថយ​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​គេច​ចេញ​ចាក​ពួក​ ​ទៅ​នៅតែ​ម្នាក់ឯង​។​ ​ភិក្ខុ​នោះ​ ​រមែង​គប់​រក​នូវ​សេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃ​ ​គល់ឈើ​ ​ភ្នំ​ ​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636854897810924775
ទៅកាន់ទំព័រ៖