ព្រះត្រៃបិដក ភាគ ៤៩

​ញកភ្នំ​ ​គុហា​ភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃស្រោង​ ​ទីវាល​ ​គំនរចំបើង​ ​ភិក្ខុ​នោះ​ ​ទៅ​នៅក្នុង​ព្រៃ​ក្ដី​ ​នៅក្នុង​ម្លប់ឈើ​ក្ដី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ ​តែង​អង្គុយពែនភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ហើយ​ ​តាំងស្មារតី​ឲ្យ​ឆ្ពោះ​មុខ​ទៅកាន់​កម្មដ្ឋាន​ ​ភិក្ខុ​នោះ​ ​លះបង់​អភិជ្ឈា​ក្នុង​លោក​ ​ក៏​មានចិត្ត​ប្រាសចាក​អភិជ្ឈា​ ​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ចាក​អភិជ្ឈា​។​ ​លះបង់​នូវ​ការ​ប្រទូស្ត​ ​គឺ​ព្យាបាទ​ ​ជា​អ្នក​មិន​មានចិត្ត​ព្យាបាទ​ ​ជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​ទាំងពួង​ ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​ការ​ប្រទូស្ដ​ ​គឺ​ព្យាបាទ​។​ ​លះបង់​ថីនមិទ្ធ​ ​ជា​អ្នក​ប្រាសចាក​ថីនមិទ្ធ​ ​មាន​សេចក្ដីសំគាល់​នូវ​ពន្លឺ​ ​មានស្មារតី​ ​ជា​អ្នកដឹងខ្លួន​ ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​ថីនមិទ្ធ​។​ ​លះបង់​ឧទ្ធច្ចកុក្កុច្ចៈ​ ​ជា​អ្នកមាន​ចិត្ត​មិន​រវើរវាយ​ ​មានចិត្ត​ស្ងប់​រម្ងាប់​ខាងក្នុង​សន្តាន​ ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​។​ ​លះបង់​វិចិកិច្ឆា​ ​ជា​អ្នក​ឆ្លងផុត​វិចិកិច្ឆា​ ​មិន​មាន​សេចក្ដី​ងឿងឆ្ងល់​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ហើយ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​វិចិកិច្ឆា​។​ ​ភិក្ខុ​នោះ​ ​លុះ​លះបង់​នូវ​នី​វរ​ណៈ​ទាំង​ ​៥​ ​ប្រការ​ ​ដែល​ជា​ឧបក្កិលេស​នៃ​ចិត្ត​ ​ជា​ធម៌​ធ្វើ​ប្រាជ្ញា​ ​ឲ្យ​មាន​កំឡាំង​ថយ​នេះ​ហើយ​ ​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636854897996925413
ទៅកាន់ទំព័រ៖