ព្រះត្រៃបិដក ភាគ ៤៩

​ក៏​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​បាន​ដល់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ដែល​កើតអំពី​សេចក្ដី​ស្ងប់ស្ងាត់​ ​ភិក្ខុ​នោះ​ ​រមែង​មានចិត្ត​ត្រេកអរ​ ​កំចាត់​បង់​នូវ​សេចក្ដី​ស្កៀបរមាស់​។​ ​ព្រោះ​រម្ងាប់​បង់​នូវ​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​ក៏បាន​ដល់​ទុតិយជ្ឈាន​ ​តតិយជ្ឈាន​ ​ចតុត្ថជ្ឈាន​ ​ភិក្ខុ​នោះ​ ​រមែង​មានចិត្ត​ត្រេកអរ​ ​កំចាត់​បង់​នូវ​សេចក្ដី​ស្កៀបរមាស់​ចេញ​។​ ​ព្រោះ​កន្លង​បង់​នូវ​រូបសញ្ញា​ ​ព្រោះ​រលត់​បដិឃ​សញ្ញា​ ​ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ភិក្ខុ​នោះ​ ​រមែង​មានចិត្ត​ត្រេកអរ​ ​កំចាត់​បង់​នូវ​សេចក្ដី​ស្កៀបរមាស់​។​ ​ព្រោះ​កន្លង​បង់​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​។​បេ​។​ ​ព្រោះ​កន្លង​បង់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អ្វី​តិចតួច​មិន​មាន​ ​ព្រោះ​កន្លង​បង់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​បា​នដ​ល់នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ព្រោះ​កន្លង​បង់​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​សញ្ញា​វេទយិត​និរោធ​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636854898178585804
ទៅកាន់ទំព័រ៖