ព្រះត្រៃបិដក ភាគ ៤៩

អាសវៈ​ទាំងឡាយ​ ​របស់​ភិក្ខុ​នោះ​ ​ក៏​អស់រលីង​ទៅ​ ​ព្រោះ​យល់ឃើញ​ដោយ​ប្រាជ្ញា​ ​ភិក្ខុ​នោះ​ ​រមែង​មានចិត្ត​ត្រេកអរ​ ​កំចាត់​បង់​នូវ​សេចក្ដី​ស្កៀបរមាស់​បាន​។​
 [​៤១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឧរុ​វេល​កប្ប​និគម​របស់​ពួក​មល្ល​ជន​ ​ក្នុង​ដែន​មល្លៈ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ស្ដេច​ចូល​ទៅកាន់​ឧរុ​វេល​កប្ប​និគម​ ​ដើម្បី​បិណ្ឌបាត​។​ ​លុះ​សេ្តច​ទៅ​បិណ្ឌបាត​ ​ក្នុង​ឧរុ​វេល​កប្ប​និគម​ហើយ​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​កាល​ខាងក្រោយ​ភត្ត​វិញ​ ​បាន​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​ចូរ​នៅក្នុង​ទីនេះ​សិន​ ​ទំ​រាំ​តថាគត​ចូល​ទៅកាន់​មហា​វន​ ​(​ព្រៃធំ​)​ ​ដើម្បី​សម្រាក​ក្នុង​វេលា​ថ្ងៃ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ទទួល​ស្ដាប់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្ដេច​ចូល​ទៅកាន់​មហា​វន​ ​ហើយ​គង់​សម្រាក​ក្នុង​ ​វេលា​ថ្ងៃ​ ​ក្នុង​ម្លប់ឈើ​មួយ​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636854898389577872
ទៅកាន់ទំព័រ៖