ព្រះត្រៃបិដក ភាគ ៤៩
ព្រះអានន្ទដ៏មានអាយុតបថា ម្នាលគហបតី នេះពាក្យជាប្រធាន ដែលនាំឲ្យជួបព្រះដ៏មានព្រះភាគ ម្នាលគហបតី យើងមកទៅ យើងនឹងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបទូលរឿងនុ៎ះ ដល់ព្រះដ៏មានព្រះភាគ បើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករដល់យើងយ៉ាងណា យើងនឹងធ្វើតាមយ៉ាងនោះ។ ឯតបុស្សគហបតី ទទួលស្តាប់ព្រះអានន្ទដ៏មានអាយុថា ព្រះករុណា លោកម្ចាស់ដ៏ចំរើន។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ជាមួយនឹងតបុស្សគហបតី លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន តបុស្សគហបតីនេះ បាននិយាយនឹងខ្ញុំព្រះអង្គយ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម យល់ឃើញប្រាកដថា ដូចជាជ្រោះធំ
ID: 636854898856054553
ទៅកាន់ទំព័រ៖