ព្រះត្រៃបិដក ភាគ ៤៩

​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​យើងខ្ញុំ​បានឮ​ថា​ ​ពួក​ភិក្ខុ​ក​ម្លោះ​ ​ៗ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដែល​យល់ឃើញ​ថា​ ​នេក្ខម្មៈ​ ​គឺ​បព្វជ្ជា​នុ៎ះ​ ​ជា​ធម្មជាត​ស្ងប់​ដូច្នេះ​ ​ចិត្ត​ក៏​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ ​ចុះ​ស៊ប់​ក្នុង​នេក្ខម្មៈ​ ​គឺ​បព្វជ្ជា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​នេក្ខម្មៈ​ ​គឺ​បព្វជ្ជា​ ​ដែល​ជា​របស់​ពួក​ភិក្ខុ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ជា​ទំនាស់​នឹង​ជន​ ​(​ជា​គ្រហស្ថ​)​ ​ច្រើន​គ្នា​ណាស់​។​
 ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ដំណើរ​នោះ​ ​យ៉ាងនេះ​ឯង​ ​ម្នាល​អានន្ទ​ ​ដំណើរ​នោះ​ ​យ៉ាងនេះ​ឯង​ ​ម្នាល​អានន្ទ​ ​សូម្បី​តថាគត​ ​កាល​នៅជា​ពោធិសត្វ​ ​មិនទាន់​ត្រាស់​ដឹង​ ​ក្នុង​កាលមុន​ ​អំពី​កាល​ជាទី​ត្រាស់​ដឹង​នៅឡើយ​ ​គង់មាន​សេចក្ដីយល់​ឃើញថា​ ​នេក្ខម្មៈ​ ​ជា​គុណជាត​ប្រពៃ​ ​សេចក្ដី​ស្ងប់ស្ងាត់​ ​ជា​គុណជាត​ប្រពៃ​ ​ដូច្នេះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​តែ​កាល​តថាគត​យល់ឃើញ​ថា​ ​នេក្ខម្មៈ​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះហើយ​ ​ចិត្ត​ក៏​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ចុះ​ស៊ប់​ ​ក្នុង​នេក្ខម្មៈ​ឡើយ​ ​ម្នាល​អានន្ទ​ ​ទើប​តថាគត​មាន​សេចក្ដី​ងឿងឆ្ងល់​ថា​ ​ចុះ​ហេតុអ្វី​ ​បច្ច័យ​អ្វី​ ​បាន​ជា​កាល​អញ​យល់ឃើញ​ថា​ ​នេក្ខម្មៈ​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះហើយ​ ​ចិត្ត​ក៏​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ចុះ​ស៊ប់​ ​ក្នុង​នេក្ខម្មៈ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636854899096608312
ទៅកាន់ទំព័រ៖