ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអានន្ទ តថាគតនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្ដីស្ងប់ស្ងាត់។ ម្នាលអានន្ទ កាលតថាគត ប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា (ការសំគាល់) និងមនសិការៈ (ការធ្វើទុកក្នុងចិត្ត) ប្រកបដោយកាម ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ខីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈ របស់តថាគត ប្រកបដោយកាម ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ដូច្នោះឯង។
ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញរម្ងាប់បង់នូវវិតក្កៈ និងវិចារៈ។បេ។ ហើយចូលកាន់ទុតិយជ្ឈាន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា
ID: 636854899480750283
ទៅកាន់ទំព័រ៖