ព្រះត្រៃបិដក ភាគ ៤៩
ម្នាលនន្ទកៈ កាលណាភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិខាងក្នុងសន្តានផង កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាជាអ្នកពេញដោយអង្គនោះ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាមិនពេញដោយអង្គនោះ។ ម្នាលនន្ទកៈ ដូចសត្វជើង ២ សត្វជើង ៤ តែជើង ១ របស់សត្វនោះ ៗ ថោកថយ អន់ កាលបើយ៉ាងនេះ សត្វនោះ ឈ្មោះថា មិនពេញដោយអង្គនោះ យ៉ាងណាមិញ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិខាងក្នុងសន្តានផង តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា កាលបើយ៉ាងនេះ ភិក្ខុនោះឈ្មោះថា មិនពេញដោយអង្គនោះ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នកមានមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិស្សនាផង មិនដូច្នោះឬ ក៏យ៉ាងនោះដែរ។ ម្នាលនន្ទកៈ កាលណាភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង កាលបើយ៉ាងនេះ
ID: 636854849433747758
ទៅកាន់ទំព័រ៖