ព្រះត្រៃបិដក ភាគ ៤៩

​ម្នាល​អានន្ទ​ ​កាល​តថាគត​យល់ឃើញ​ថា​ ​និ​ប្បី​តិក​ជ្ឈាន​ ​(​ឈាន​មិន​មាន​បីតិ​)​ ​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះ​ ​ចិត្ត​ក៏​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ចុះ​ស៊ប់​ ​ក្នុង​និ​ប្បី​តិក​ជ្ឈាន​ឡើយ​ ​ម្នាល​អានន្ទ​ ​ទើប​តថាគត​មាន​សេចក្ដី​ងឿងឆ្ងល់​ដូច្នេះ​ថា​ ​ចុះ​ហេតុអ្វី​ ​បច្ច័យ​អ្វី​ ​បាន​ជា​កាល​អញ​យល់ឃើញ​ថា​ ​និ​ប្បី​តិក​ជ្ឈាន​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះហើយ​ ​ចិត្ត​ក៏​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ចុះ​ស៊ប់​ ​ក្នុង​និ​ប្បី​តិក​ជ្ឈាន​ ​ម្នាល​អានន្ទ​ ​តថាគត​ ​មាន​សេចក្ដីយល់​ឃើញ​ដូច្នេះ​ថា​ ​ឱ​ទោស​ក្នុង​បីតិ​ ​អញ​មិនទាន់​ឃើញ​ ​ទាំង​ទោស​នោះ​ ​អញ​មិនទាន់​ធ្វើឲ្យ​ច្រើន​ ​អានិសង្ស​ក្នុង​និ​ប្បី​តិក​ជ្ឈាន​ ​អញ​មិនទាន់​បានទេ​ ​ទាំង​អានិសង្ស​នោះ​ ​អញ​មិនទាន់​សេពគប់​ទេតើ​ ​បាន​ជា​កាល​អញ​យល់ឃើញ​ថា​ ​និ​ប្បី​តិក​ជ្ឈាន​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះហើយ​ ​ចិត្ត​ក៏​នៅតែ​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ចុះ​ស៊ប់​ ​ក្នុង​និ​ប្បី​តិក​ជ្ឈាន​ ​ម្នាល​អានន្ទ​ ​ទើប​តថាគត​ ​មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​អញ​ឃើញ​ទោស​ ​ក្នុង​បីតិ​ហើយ​ ​គប្បី​ធ្វើ​នូវ​ការ​ឃើញ​ទោស​នោះ​ ​ឲ្យ​ច្រើន​ ​បាន​អានិសង្ស​ ​ក្នុង​និ​ប្បី​តិក​ជ្ឈាន​ហើយ​ ​គប្បី​សេពគប់​នូវ​អានិសង្ស​នោះ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់​ពាក្យ​ថា​ ​កាល​អញ​យល់ឃើញ​ថា​ ​និ​ប្បី​តិ​ក​ជ្ឈានុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះហើយ​ ​ចិត្ត​គប្បី​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ ​ចុះ​ស៊ប់​ ​ក្នុង​និ​ប្បី​តិក​ជ្ឈាន​បាន​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636854900107026104
ទៅកាន់ទំព័រ៖