ព្រះត្រៃបិដក ភាគ ៤៩

ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់​ពាក្យ​ថា​ ​កាល​អញ​យល់ឃើញ​ថា​ ​ចតុត្ថជ្ឈាន​ ​ដែល​ឥត​ទុក្ខ​ ​ឥត​សុខ​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះ​ ​ចិត្ត​គប្បី​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ ​ចុះ​ស៊ប់​ក្នុង​ចតុត្ថជ្ឈាន​ ​ដែល​ឥត​ទុក្ខ​ ​ឥត​សុខ​បាន​ ​ម្នាល​អានន្ទ​ ​លុះ​សម័យ​ខាងក្រោយ​ ​តថាគត​នោះ​ឯង​ ​ឃើញ​ទោស​ ​ក្នុង​សេចក្ដីសុខ​ក្នុង​ឧបេក្ខា​ហើយ​ ​ក៏​ធ្វើ​នូវ​ការ​ឃើញ​ទោស​នោះ​ឲ្យ​ច្រើន​ ​បាន​អានិសង្ស​ ​ក្នុង​ចតុត្ថជ្ឈាន​ ​ដែល​ឥត​ទុក្ខ​ ​ឥត​សុខ​ហើយ​ ​ក៏​សេពគប់​នូវ​អានិសង្ស​នោះ​ ​ម្នាល​អានន្ទ​ ​កាល​តថាគត​ ​យល់ឃើញ​ថា​ ​ចតុត្ថជ្ឈាន​ ​ដែល​ឥត​ទុក្ខ​ ​ឥត​សុខ​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះ​ ​ចិត្ត​ក៏​ត្រឡប់ជា​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ ​ចុះ​ស៊ប់​ ​ក្នុង​ចតុត្ថជ្ឈាន​ ​ដែល​ឥត​ទុក្ខ​ ​ឥត​សុខ​ឡើយ​ ​ម្នាល​អានន្ទ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​នោះ​ឯង​ ​ព្រោះ​លះបង់​នូវ​សុខ​ផង​។​បេ​។​ ​ក៏​ចូលកាន់​ចតុត្ថជ្ឈាន​។​ ​ម្នាល​អានន្ទ​ ​កាល​តថាគត​ប្រព្រឹត្ត​នៅ​ដោយ​វិហារធម៌​នេះ​ ​សញ្ញា​ ​និង​មនសិ​កា​រៈ​ ​ប្រកបដោយ​ឧបេក្ខា​ ​ក៏​ជ្រួលច្រាល់​ឡើង​ ​ការ​ជ្រួលច្រាល់​នៃ​សញ្ញា​ ​និង​មនសិ​កា​រៈ​នោះ​ ​ទុកជា​អាពាធ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636854900654007390
ទៅកាន់ទំព័រ៖