ព្រះត្រៃបិដក ភាគ ៤៩
របស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈ របស់តថាគត ប្រកបដោយឧបេក្ខា ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគត ដូច្នោះឯង។
ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់បដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ហេតុអ្វី បច្ច័យអ្វី កាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈាន
ID: 636854900863319362
ទៅកាន់ទំព័រ៖