ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញ ដូច្នេះថា ឱទោសក្នុងរូបទាំងឡាយ អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្ស ក្នុងអាកាសានញ្ចាយតនជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងរូបទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងអាកាសានញ្ចាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកាសានញ្ចាយតនជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោស ក្នុងរូបទាំងឡាយហើយ
ID: 636854901037139304
ទៅកាន់ទំព័រ៖