ព្រះត្រៃបិដក ភាគ ៤៩

​ក៏​ធ្វើ​នូវ​ការ​ឃើញ​ទោស​នោះ​ឲ្យ​ច្រើន​ ​បាន​នូវ​អានិសង្ស​ ​ក្នុង​អាកាសានញ្ចាយតន​ជ្ឈាន​ហើយ​ ​ក៏​សេពគប់​នូវ​អានិសង្ស​នោះ​ ​ម្នាល​អានន្ទ​ ​កាល​តថាគត​ ​យល់ឃើញ​ថា​ ​អាកាសានញ្ចាយតន​ជ្ឈាន​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះហើយ​ ​ចិត្ត​ក៏​ត្រឡប់ជា​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ ​ចុះ​ស៊ប់​ ​ក្នុង​អាកាសានញ្ចាយតន​ជ្ឈាន​ឡើង​ ​ម្នាល​អានន្ទ​ ​តថាគត​នោះ​ឯង​ ​ព្រោះ​កន្លង​បង់​នូវ​រូបសញ្ញា​ ​ព្រោះ​រលត់​បដិឃ​សញ្ញា​ ​ព្រោះ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​មិន​មាន​ទីបំផុត​។​ ​ម្នាល​អានន្ទ​ ​កាល​តថាគត​នោះ​ ​ប្រព្រឹត្ត​នៅ​ដោយ​វិហារធម៌​នេះ​ ​សញ្ញា​ ​និង​មនសិ​កា​រៈ​ ​ប្រកបដោយ​រូប​ ​ក៏​ជ្រួលច្រាល់​ឡើង​ ​ការ​ជ្រួលច្រាល់​នៃ​សញ្ញា​ ​និង​មនសិ​កា​រៈ​នោះ​ ​ទុកជា​អាពាធ​របស់​តថាគត​ ​ម្នាល​អានន្ទ​ ​សេចក្ដីទុក្ខ​ ​គប្បី​កើតឡើង​ដល់​បុគ្គល​ ​ដែល​ធ្លាប់​មាន​សេចក្ដីសុខ​ ​សេចក្ដីទុក្ខ​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​អាពាធ​ជា​កំណត់​ ​មាន​ឧបមា​ដូចម្ដេច​មិញ​ ​មាន​ឧបមេយ្យ​ ​ដូច​សញ្ញា​ ​និង​មនសិ​កា​រៈ​របស់​តថាគត​ ​ប្រកបដោយ​រូប​ ​ដែល​ជ្រួលច្រាល់​ឡើង​ ​ការ​ជ្រួលច្រាល់​នៃ​សញ្ញា​ ​និង​មនសិ​កា​រៈ​នោះ​ ​ទុកជា​អាពាធ​របស់​តថាគត​ ​ដូច្នោះឯង​។​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636854901207619054
ទៅកាន់ទំព័រ៖