ព្រះត្រៃបិដក ភាគ ៤៩

 ម្នាល​អានន្ទ​ ​តថាគត​ ​មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​កន្លង​បង់​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​។​ ​ម្នាល​អានន្ទ​ ​កាល​តថាគត​យល់ឃើញ​ថា​ ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះ​ ​ចិត្ត​ក៏​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ចុះ​ស៊ប់​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ឡើយ​ ​ម្នាល​អានន្ទ​ ​ទើប​តថាគត​ ​មាន​សេចក្តី​ងឿងឆ្ងល់​ថា​ ​ចុះ​ហេតុអ្វី​ ​បច្ច័យ​អ្វី​ ​បាន​ជា​កាល​អញ​យល់ឃើញ​ថា​ ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះហើយ​ ​ចិត្ត​ក៏​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ចុះ​ស៊ប់​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ម្នាល​អានន្ទ​ ​តថាគត​ ​មាន​សេចក្តី​យល់ឃើញ​ថា​ ​ឱ​ទោស​ក្នុង​អាកាសានញ្ចាយតន​ជ្ឈាន​ ​អញ​មិនទាន់​ឃើញ​ ​ទាំង​ទោស​នោះ​ ​អញ​មិនទាន់​ធ្វើឲ្យ​ច្រើន​ ​អានិសង្ស​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​អញ​មិនទាន់​បានទេ​ ​ទាំង​អានិសង្ស​នោះ​ ​អញ​មិនទាន់​សេពគប់​ទេតើ​ ​បាន​ជា​កាល​អញ​យល់ឃើញ​ថា​ ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះហើយ​ ​ចិត្ត​ក៏​នៅតែ​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ចុះ​ស៊ប់​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636854901395859821
ទៅកាន់ទំព័រ៖