ព្រះត្រៃបិដក ភាគ ៤៩

ម្នាល​អានន្ទ​ ​ទើប​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​អញ​ឃើញ​ទោស​ ​ក្នុង​អាកាសានញ្ចាយតន​ជ្ឈាន​ហើយ​ ​គប្បី​ធ្វើ​នូវ​ការ​ឃើញ​ទោស​នោះ​ឲ្យ​ច្រើន​ ​បាន​នូវ​អានិសង្ស​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ហើយ​ ​គប្បី​សេពគប់​នូវ​អានិសង្ស​នោះ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់​ពាក្យ​ថា​ ​កាល​អញ​យល់ឃើញ​ថា​ ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះហើយ​ ​ចិត្ត​គប្បី​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ ​ចុះ​ស៊ប់​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​បាន​ ​ម្នាល​អានន្ទ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​នោះ​ឯង​ ​ឃើញ​ទោស​ ​ក្នុង​អាកាសានញ្ចាយតន​ជ្ឈាន​ហើយ​ ​ក៏​ធ្វើ​នូវ​ការ​ឃើញ​ទោស​នោះ​ ​ឲ្យ​ច្រើន​ ​បាន​នូវ​អានិសង្ស​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ហើយ​ ​ក៏​សេពគប់​នូវ​អានិសង្ស​នោះ​ ​ម្នាល​អានន្ទ​ ​កាល​តថាគត​ ​យល់ឃើញ​ថា​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះ​ ​ចិត្ត​ក៏​ត្រឡប់ជា​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ ​ចុះ​ស៊ប់​ ​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ឡើង​ ​ម្នាល​អានន្ទ​ ​តថាគត​នោះ​ឯង​ ​កន្លង​បង់​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ហើយ​ ​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​។​ ​ម្នាល​អានន្ទ​ ​កាល​តថាគត​ ​នៅ​ដោយ​វិហារធម៌​នេះ​ ​សញ្ញា​ ​និង​មនសិ​កា​រៈ​ ​ប្រកបដោយ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ក៏​ជ្រួលច្រាល់​ឡើង​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636854901639923781
ទៅកាន់ទំព័រ៖