ព្រះត្រៃបិដក ភាគ ៤៩
ឱទោសក្នុងវិញ្ញាណញ្ចាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងវិញ្ញាណញ្ចាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ
ID: 636854902102730252
ទៅកាន់ទំព័រ៖