ព្រះត្រៃបិដក ភាគ ៤៩

 ​ម្នាល​អានន្ទ​ ​តថាគត​មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​កន្លង​បង់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​។​ ​ម្នាល​អានន្ទ​ ​កាល​តថាគត​ ​យល់ឃើញ​ថា​ ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះហើយ​ ​ចិត្ត​ក៏​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ចុះ​ស៊ប់​ ​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ឡើយ​ ​ម្នាល​អានន្ទ​ ​ទើប​តថាគត​មាន​សេចក្ដី​ងឿងឆ្ងល់​ដូច្នេះ​ថា​ ​ចុះ​ហេតុអ្វី​ ​បច្ច័យ​អ្វី​ ​បាន​ជា​កាល​អញ​យល់ឃើញ​ថា​ ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះហើយ​ ​ចិត្ត​ក៏​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ចុះ​ស៊ប់​ ​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ម្នាល​អានន្ទ​ ​តថាគត​មាន​សេចក្ដីយល់​ឃើញ​ដូច្នេះ​ថា​ ​ឱ​ ​ទោស​ ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​អញ​មិនទាន់​ឃើញ​ ​ទាំង​ទោស​នោះ​ ​អញ​មិនទាន់​ធ្វើឲ្យ​ច្រើន​ ​អា​និ​សង្ស​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​អញ​មិនទាន់​បាន​ ​ទាំង​អានិសង្ស​នោះ​ ​អញ​មិនទាន់​សេពគប់​ទេតើ​ ​បាន​ជា​កាល​អញ​ ​យល់ឃើញ​ថា​ ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះហើយ​ ​ចិត្ត​ក៏​នៅតែ​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ចុះ​ស៊ប់​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636854902536795079
ទៅកាន់ទំព័រ៖