ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបានអានិសង្ស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញ យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងអាកិញ្ចញ្ញាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បាននូវអានិសង្ស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលអានន្ទ កាលតថាគតនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន ក៏ជ្រួលច្រាល់ឡើង
ID: 636854902709954983
ទៅកាន់ទំព័រ៖