ព្រះត្រៃបិដក ភាគ ៤៩
ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈរបស់តថាគត ដែលប្រកបដោយអាកិញ្ចញ្ញាយតនជ្ឈាន ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគតដូច្នោះឯង។
ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញកន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយចូលកាន់សញ្ញាវេទយិតនិរោធ។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងសញ្ញាវេទយិតនិរោធឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងសញ្ញាវេទយិតនិរោធ ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញដូច្នេះថា ឱទោស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងសញ្ញាវេទយិតនិរោធ អញមិនទាន់បាន
ID: 636854902911286499
ទៅកាន់ទំព័រ៖