ព្រះត្រៃបិដក ភាគ ៤៩
ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញ សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្សក្នុងសញ្ញាវេទយិតនិរោធហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះឯង ឃើញទោសក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានហើយ ក៏ធ្វើនូវការឃើញទោសនោះ ឲ្យច្រើន បាននូវអានិសង្សក្នុងសញ្ញាវេទយិតនិរោធហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងសញ្ញាវេទយិតនិរោធឡើង ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់សញ្ញាវេទយិតនិរោធ
ID: 636854903115458177
ទៅកាន់ទំព័រ៖