ព្រះត្រៃបិដក ភាគ ៤៩

​ឯ​អាសវៈ​ទាំងឡាយ​ ​របស់​តថាគត​ ​ក៏​ដល់​នូវ​ការ​អស់រលីង​ទៅ​ ​ព្រោះ​ឃើញ​ដោយ​ប្រាជ្ញា​។​
 ម្នាល​អានន្ទ​ ​អនុ​បុព្វ​វិហារ​សមាបត្តិ​ទាំង​ ​៩​ ​នេះ​ ​តថាគត​ ​មិនទាន់​ចូល​ផង​ ​មិនទាន់​ចេញ​ផង​ ​ជា​អនុលោម​ប្ប​ដិ​លោម​ ​យ៉ាងនេះ​បាន​ ​ដរាបណា​ ​ម្នាល​អានន្ទ​ ​តថាគត​ ​ក៏​មិនទាន់​ហ៊ាន​ប្ដេជ្ញា​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​ច្បាស់​ ​នូវ​សម្មាសម្ពោធិ​ញ្ញាណ​ដ៏​ប្រសើរ​ ​ក្នុង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ដរាប​នោះ​ឡើយ​ ​ម្នាល​អានន្ទ​ ​លុះតែ​អនុ​បុព្វ​វិហារ​សមាបត្តិ​ទាំង​ ​៩​ ​នេះ​ ​តថាគត​ចូល​ផង​ ​ចេញ​ផង​ ​ជា​អនុលោម​ប្ប​ដិ​លោម​ ​យ៉ាងនេះ​បាន​ ​ក្នុង​កាលណា​ ​ម្នាល​អានន្ទ​ ​ទើប​តថាគត​ ​ហ៊ាន​ប្ដេជ្ញា​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​ច្បាស់​ ​នូវ​សម្មាសម្ពោធិ​ញ្ញាណ​ដ៏​ប្រសើរ​ ​ក្នុង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ក្នុង​កាលនោះ​ ​ឯ​ញាណទស្សនៈ​ ​(​ការ​ដឹង​ ​និង​ការ​ឃើញ​)​ ​ក៏​កើតឡើង​ដល់​តថាគត​ថា​ ​ចេ​តោ​វិមុត្តិ​របស់​អញ​ ​មិន​កម្រើក​ ​នេះ​ជាតិ​ជាទីបំផុត​ ​(​របស់​អញ​)​ ​ភព​ថ្មី​ក្នុង​កាល​ឥឡូវនេះ​ ​មិន​មាន​ឡើយ​។​

​ចប់​ ​មហាវគ្គ​ ​ទី៤​។​ ​

ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636854903477788901
ទៅកាន់ទំព័រ៖