ព្រះត្រៃបិដក ភាគ ៤៩

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​របស់​យើងខ្ញុំ​ព្រះអង្គ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​មូល​។​បេ​។​ ​ពួក​ភិក្ខុ​បាន​ស្តាប់​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​ក៏​នឹង​ចាំទុក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាំ​ស្តាប់​ ​ចូរ​ធើ្វ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​ប្រាប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​គប្បី​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ហេតុ​នៃ​សេចក្តី​ចំរើន​ ​នូវ​ពួក​ធម៌​ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​អន្យតិរ្ថិយ​សួរ​យ៉ាងនេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដោះស្រាយ​ដល់​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​មិត្រ​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​សមគប់​នឹង​មិត្រ​ល្អ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ជាហេតុ​នៃ​សេចក្តី​ចំរើន​នូវ​ពួក​ធម៌​ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង​ ​ទី១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636854846121378302
ទៅកាន់ទំព័រ៖