ព្រះត្រៃបិដក ភាគ ៤៩

​ម្នាល​នន្ទ​កៈ​ ​ដូច​សត្វ​ជើង​ ​២​ ​សត្វ​ជើង​ ​៤​ ​តែ​ជើង​មួយ​របស់​សត្វ​នោះ​ ​ៗ​ ​ថោកថយ​ ​អន់​ ​កាលបើ​យ៉ាងនេះ​ ​សត្វ​នោះ​ ​ឈ្មោះថា​មិន​ពេញដោយ​អង្គ​នោះ​ ​យ៉ាងណាមិញ​ ​ម្នាល​នន្ទ​កៈ​ ​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​បាន​នូវ​ចេ​តោស​មា​ធិ​ខាងក្នុង​សន្តាន​ផង​ ​តែ​មិនបាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ ​កាលបើ​យ៉ាងនេះ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​មិន​ពេញដោយ​អង្គ​នោះ​ ​ភិក្ខុ​នោះ​ ​ត្រូវ​បំពេញ​អង្គ​នោះ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​គប្បី​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​បាន​នូវ​ចេ​តោស​មា​ធិ​ ​ខាងក្នុង​សន្តាន​ផង​ ​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​ ​មិន​ដូច្នោះ​ឬ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​នន្ទ​កៈ​ ​កាលណា​ភិក្ខុ​ជា​អ្នកមាន​សទ្ធា​ផង​ ​មាន​សីល​ផង​ ​បាន​នូវ​ចេ​តោស​មា​ធិ​ ​ខាងក្នុង​សន្តាន​ផង​ ​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​ ​កាលបើ​យ៉ាងនេះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ពេញដោយ​អង្គ​នោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អានិសង្ស​ក្នុង​ការ​ស្តាប់ធម៌​ ​តាមកាល​គួរ​ ​ក្នុង​ការ​សាកច្ឆា​ធម៌​ ​តាមកាល​គួរ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​អានិសង្ស​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សំដែងធម៌​ដល់​ភិក្ខុ​ទាំងឡាយ​ ​ជា​ធម៌​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្តាល​ ​ពីរោះ​បទ​ចុង​ ​ប្រកបដោយ​អត្ថ​ ​ប្រកបដោយ​ព្យព្ជានៈ​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636854850362210863
ទៅកាន់ទំព័រ៖