ព្រះត្រៃបិដក ភាគ ៤៩

​គឺ​រូប​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្ដីត្រេកអរ​ ​១​ ​សំឡេង​ដែល​គប្បី​ដឹង​ដោយ​សោតៈ​ ​១​។​បេ​។​ ​ក្លិន​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ​ ​១​ ​រស​ដែល​គប្បី​ដឹង​ដោយ​ ​អណ្ដាត​ ​១​ ​ផ្សព្វ​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្ដីត្រេកអរ​ ​១​។​ ​ម្នាល​អាវុសោ​ ​កាមគុណ​ ​៥​ ​យ៉ាងនេះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សំដែង​ថា​ ​ទី​ចង្អៀត​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ម្នាល​អាវុសោ​ ​ការ​ត្រាស់​ដឹង​នូវ​ឱកាស​ក្នុង​ទី​ចង្អៀត​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សំដែង​ហើយ​ ​ដោយ​បរិយាយ​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​ ​ទី​ចង្អៀត​តែង​មាន​ក្នុង​បឋមជ្ឈាន​នោះ​ ​ទី​ចង្អៀត​ក្នុង​បឋមជ្ឈាន​នោះ​ ​តើ​ដូចម្ដេច​។​ ​កាលណា​ ​បើ​វិតក្កៈ​ ​និង​វិចារៈ​ ​ក្នុង​បឋមជ្ឈាន​នោះ​ ​មិនទាន់​រលត់​ទៅ​ទេ​ ​កាលនោះ​ ​វិតក្កៈ​ ​និង​វិចារៈ​នេះ​ ​ឈ្មោះថា​ជាទី​ចង្អៀត​ ​ក្នុង​បឋមជ្ឈាន​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636854904606813477
ទៅកាន់ទំព័រ៖