ព្រះត្រៃបិដក ភាគ ៤៩

​ព្រោះ​ស្ងប់​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​បាន​ដល់​នូវ​ទុតិយជ្ឈាន​ ​ម្នាល​អាវុសោ​ ​ការ​ត្រាស់​ដឹង​នូវ​ឱកាស​ ​ក្នុង​ទី​ចង្អៀត​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​ហើយ​ ​ដោយ​បរិយាយ​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​ ​ទី​ចង្អៀត​តែង​មាន​ក្នុង​ទុតិយជ្ឈាន​នោះ​ ​ទី​ចង្អៀត​ក្នុង​ទុតិយជ្ឈាន​នោះ​ ​តើ​ដូចម្ដេច​។​ ​កាលណា​ ​បើ​បីតិ​ ​ក្នុង​ទុតិយជ្ឈាន​នោះ​ ​មិនទាន់​រលត់​ទៅ​ទេ​ ​កាលនោះ​ ​ភាព​មិន​រលត់​ទៅ​នៃ​បីតិ​នេះ​ ​ឈ្មោះថា​ទី​ចង្អៀត​ ​ក្នុង​ទុតិយជ្ឈាន​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​ ​ព្រោះ​ប្រាសចាក​បីតិ​ផង​។​បេ​។​ ​បាន​ដល់​នូវ​តតិយជ្ឈាន​ ​ម្នាល​អាវុសោ​ ​ការ​ត្រាស់​ដឹង​នូវ​ឱកាស​ ​ក្នុង​ទី​ចង្អៀត​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សំដែង​ហើយ​ ​ដោយ​បរិយាយ​ ​ត្រឹម​ប៉ុណ្ណេះ​ឯង​។​ ​ទី​ចង្អៀត​ ​តែង​មាន​ក្នុង​តតិយជ្ឈាន​នោះ​ ​ទី​ចង្អៀត​ក្នុង​តតិយជ្ឈាន​នោះ​ ​តើ​ដូចម្ដេច​។​ ​កាលណា​ ​បើ​ឧបេក្ខា​ ​និង​សុខៈ​ ​ក្នុង​តតិយជ្ឈាន​នោះ​ ​មិនទាន់​រលត់​ទៅ​ទេ​ ​កាលនោះ​ ​ភាព​មិន​រលត់​ទៅ​នៃ​ឧបេក្ខា​ ​និង​សុខៈ​នេះ​ ​ឈ្មោះថា​ ​ទី​ចង្អៀត​ ​ក្នុង​តតិយជ្ឈាន​នុ៎ះ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​លះបង់​នូវ​សេចក្ដីសុខ​ផង​។​បេ​។​ ​បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​ម្នាល​អាវុសោ​ ​ការ​ត្រាស់​ដឹង​នូវ​ឱកាស​ ​ក្នុង​ទី​ចង្អៀត​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សំដែង​ហើយ​ ​ដោយ​បរិយាយ​ត្រឹម​ប៉ុណ្ណេះ​ឯង​។​ ​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636854906764056865
ទៅកាន់ទំព័រ៖