ព្រះត្រៃបិដក ភាគ ៤៩
ទីចង្អៀត រមែងមានក្នុងចតុត្ថជ្ឈាននោះ ទីចង្អៀតក្នុងចតុត្ថជ្ឈាននោះ តើដូចម្ដេច។ កាលណា បើរូបសញ្ញា ក្នុងចតុត្ថជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃរូបសញ្ញានេះ ឈ្មោះថា ទីចង្អៀត ក្នុងចតុត្ថជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា ព្រោះរលត់នូវបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមានក្នុងអាកាសានញ្ចាយតនជ្ឈាននោះ ទីចង្អៀត ក្នុងអាកាសានញ្ចាយតនជ្ឈាននោះ តើដូចម្ដេច។ កាលណាបើអាកាសានញ្ចាយតនសញ្ញា ក្នុងអាកាសានញ្ចាយតនជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃអាកាសានញ្ចាយតនសញ្ញានេះ ឈ្មោះថា ទីចង្អៀត ក្នុងអាកាសានញ្ចាយតនជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង
ID: 636854906994690056
ទៅកាន់ទំព័រ៖