ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមានក្នុងវិញ្ញាណញ្ចាយតនជ្ឈាននោះ ទីចង្អៀតក្នុងវិញ្ញាណញ្ចាយតនជ្ឈាននោះ តើដូចម្ដេច។ កាលណា បើវិញ្ញាណញ្ចាយតនសញ្ញា ក្នុងវិញ្ញាណញ្ចាយតនជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃវិញ្ញាណញ្ចាយតនសញ្ញានេះ ឈ្មោះថា ទីចង្អៀត ក្នុងវិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាសក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមានក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ ទីចង្អៀតក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ តើដូចម្ដេច។ កាលណាបើអាកិញ្ចញ្ញាយតនសញ្ញា ក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃអាកិញ្ចញ្ញាយតនសញ្ញានេះ ឈ្មោះថា ទីចង្អៀត ក្នុងអាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ។
ID: 636854907172950252
ទៅកាន់ទំព័រ៖