ព្រះត្រៃបិដក ភាគ ៤៩

​ម្នាល​អាវុសោ​ ​កា​យស​ក្ខិ​បុគ្គល​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​បរិយាយ​ ​ត្រឹម​ប៉ុណ្ណេះ​ឯង​។​បេ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​បាន​ដល់​នូវ​សញ្ញា​វេទយិត​និរោធ​ ​ព្រោះ​កន្លង​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​អាសវៈ​ទាំងឡាយ​របស់​ភិក្ខុ​នោះ​ ​ក៏​អស់រលីង​ទៅ​ ​ព្រោះ​ឃើញ​ដោយ​បញ្ញា​ ​អាយតនៈ​នោះ​ ​កើត​ព្រោះ​អាការ​ណា​ ​ៗ​ ​ភិក្ខុ​ក៏​ពាល់ត្រូវ​នូវ​អាយតនៈ​នោះ​ ​ដោយ​កាយ​ ​ព្រោះ​អាការ​នោះ​ ​ៗ​ ​ម្នាល​អាវុសោ​ ​កា​យស​ក្ខិ​បុគ្គល​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​និប្បរិយាយ​ ​ត្រឹម​ប៉ុណ្ណេះ​ឯង​។​
 [​៤៤​]​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សំដែង​ថា​ ​បញ្ញា​វិមុត្ត​ ​បញ្ញា​វិមុត្ត​ ​ដូច្នេះ​ ​ម្នាល​អាវុសោ​ ​បញ្ញា​វិមុត្ត​បុគ្គល​ ​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​តើ​ដោយហេតុ​ប៉ុន្មាន​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ក៏បាន​ដល់​នូវ​បឋមជ្ឈាន​ ​ទាំង​ដឹង​ច្បាស់​ដោយ​បញ្ញា​ ​ម្នាល​អាវុសោ​ ​បញ្ញា​វិមុត្ត​បុគ្គល​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​បរិយាយ​ ​ត្រឹម​ប៉ុណ្ណេះ​ឯង​។​បេ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636854907928393461
ទៅកាន់ទំព័រ៖