ព្រះត្រៃបិដក ភាគ ៤៩
បានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយបញ្ញា ទាំងភិក្ខុនោះ ក៏ដឹងច្បាស់ដោយបញ្ញា ម្នាលអាវុសោ បញ្ញាវិមុត្តបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។
[៤៥] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ឧភតោភាគវិមុត្ត ឧភតោភាគវិមុត្ត ដូច្នេះ ម្នាលអាវុសោ ឧភតោភាគវិមុត្តបុគ្គល ដែលព្រះមានព្រះភាគ សំដែងហើយ តើដោយហេតុប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវបឋមជ្ឈាន អាយតនៈនោះ កើតព្រោះអាការណា ៗ ភិក្ខុពាល់ត្រូវនូវអាយតនៈនោះ ដោយកាយ ព្រោះអាការនោះ ៗ ទាំងដឹងច្បាស់ដោយបញ្ញា ម្នាលអាវុសោ ឧភតោភាគវិមុត្តបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយ ត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយបញ្ញា អាយតនៈនោះកើត ព្រោះអាការណា ៗ ភិក្ខុពាល់ត្រូវនូវអាយតនៈនោះ
ID: 636854908184338100
ទៅកាន់ទំព័រ៖