ព្រះត្រៃបិដក ភាគ ៤៩
ដោយកាយ ព្រោះអាការនោះ ៗ ទាំងបានដឹងច្បាស់ដោយបញ្ញា ម្នាលអាវុសោ ឧភតោភាគវិមុត្តបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។
[៤៦] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា សន្ទិដ្ឋិកធម៌ សន្ទិដ្ឋិកធម៌ ដូច្នេះ ម្នាលអាវុសោ សន្ទិដ្ឋិកធម៌ ដែលព្រះអង្គសំដែងហើយ តើដោយហេតុប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវបឋមជ្ឈាន ម្នាលអាវុសោ សន្ទិដ្ឋិកធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយបញ្ញា ម្នាលអាវុសោ សន្ទិដ្ឋិកធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។
[៤៧] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សន្ទិដ្ឋិកនិព្វាន សន្ទិដ្ឋិកនិព្វាន ដូច្នេះ ម្នាលអាវុសោ សន្ទិដ្ឋិកនិព្វាន ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ តើដោយហេតុប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។
ID: 636854908430542182
ទៅកាន់ទំព័រ៖