ព្រះត្រៃបិដក ភាគ ៤៩

​ក៏បាន​ដល់​នូវ​បឋមជ្ឈាន​ ​ម្នាល​អាវុសោ​ ​សន្ទិដ្ឋិក​និព្វាន​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​បរិយាយ​មាន​ត្រឹម​ប៉ុណ្ណេះ​ឯង​។​បេ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​បាន​ដល់​នូវ​សញ្ញា​វេទយិត​និរោធ​ ​ព្រោះ​កន្លង​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​អាសវៈ​ទាំងឡាយ​របស់​ភិក្ខុ​នោះ​ ​ក៏​អស់រលីង​ទៅ​ ​ព្រោះ​ឃើញ​ដោយ​បញ្ញា​ ​ម្នាល​អាវុសោ​ ​សន្ទិដ្ឋិក​និព្វាន​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​និប្បរិយាយ​ ​ត្រឹម​ប៉ុណ្ណេះ​ឯង​។​
 [​៤៨​]​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​និពា្វន​ ​និព្វាន​ ​ដូច្នេះ​។​បេ​។​
 [​៤៩​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​បរិនិព្វាន​ ​បរិនិព្វាន​ ​ដូច្នេះ​។​បេ​។​ ​
 [​៥០​]​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ត​ទង្គ​និព្វាន​ ​ត​ទង្គ​និព្វាន​ ​ដូច្នេះ​។​បេ​។​ ​
 ​[​៥១​]​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ទិដ្ឋធម្ម​និព្វាន​ ​ទិដ្ឋធម្ម​និព្វាន​ ​ដូច្នេះ​ ​ម្នាល​អាវុសោ​ ​ទិដ្ឋធម្ម​និព្វាន​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សំដែង​ហើយ​ ​ដោយហេតុ​ប៉ុន្មាន​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636854908698417504
ទៅកាន់ទំព័រ៖