ព្រះត្រៃបិដក ភាគ ៤៩

​ក៏បាន​ដល់​នូវ​បឋមជ្ឈាន​ ​ម្នាល​អាវុសោ​ ​ទិដ្ឋធម្ម​និព្វាន​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សំដែង​ហើយ​ ​ដោយ​បរិយាយ​ត្រឹម​ប៉ុណ្ណេះ​ឯង​។​បេ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​បាន​ដល់​នូវ​សញ្ញា​វេទយិត​និរោធ​ ​ព្រោះ​កន្លង​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​អាសវៈ​ទាំងឡាយ​ ​របស់​ភិក្ខុ​នោះ​ ​ក៏​អស់រលីង​ទៅ​ ​ព្រោះ​ឃើញ​ដោយ​បញ្ញា​ ​ម្នាល​អាវុសោ​ ​ទិដ្ឋធម្ម​និព្វាន​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​និប្បរិយាយ​ ​ត្រឹម​ប៉ុណ្ណេះ​ឯង​។​

ចប់​ ​បញ្ចាល​វគ្គ​ ​ទី៥​។​
​ឧទ្ទាន​ក្នុង​បញ្ចាល​វគ្គ​នោះ​គឺ​


​និយាយ​អំពី​បញ្ចាល​ចណ្ឌ​ទេវបុត្រ​ ​១​ ​ការបៀតបៀន​កាម​ ​១​ ​បញ្ញា​វិមុត្ត​ ​១​ ​ឧភតោភាគ​វិមុត្ត​បុគ្គល​ ​១​ ​សន្ទិដ្ឋិកៈ​ ​មាន​ ​២​ ​លើក​ ​និព្វាន​ ​១​ ​បរិនិព្វាន​ ​១​ ​ត​ទង្គ​និព្វាន​ ​១​ ​និង​ទិដ្ឋធម្មិក​និព្វាន​ ​១​។​

​ចប់​ ​បណ្ណា​សកៈ​ ​ក្នុង​នវក​និបាត​។​

ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636854909098070362
ទៅកាន់ទំព័រ៖