ព្រះត្រៃបិដក ភាគ ៤៩

បាន​ដល់​នូវ​បឋមជ្ឈាន​ ​ម្នាល​អាវុសោ​ ​សេចក្ដី​រលត់​ដោយលំដាប់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​បរិយាយ​ ​ត្រឹម​ប៉ុណ្ណេះ​ឯង​។​បេ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​បាន​ដល់​នូវ​សញ្ញា​វេទយិត​និរោធ​ ​ព្រោះ​កន្លង​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​អាសវៈ​ទាំងឡាយ​របស់​ភិក្ខុ​នោះ​ ​ក៏​អស់រលីង​ទៅ​ ​ព្រោះ​ឃើញ​ដោយ​បញ្ញា​ ​ម្នាល​អាវុសោ​ ​សេចក្ដី​រលត់​ដោយលំដាប់​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​និប្បរិយាយ​ ​ត្រឹម​ប៉ុណ្ណេះ​ឯង​។​
 [​៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លះបង់​នូវ​ធម៌​ ​៩​ ​យ៉ាង​ ​មិន​គួរ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះ​អរហត្ត​បាន​។​ ​ធម៌​ ​៩​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ ​រាគៈ​ ​១​ ​ទោសៈ​ ​១​ ​មោហៈ​ ​១​ ​កោ​ធៈ​ ​១​ ​ឧបនាហៈ​ ​១​ ​មក្ខៈ​ ​១​ ​ប​លា​សៈ​ ​១​ ​ឥស្សា​ ​១​ ​មច្ឆរិយៈ​ ​១​។​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636854910158521017
ទៅកាន់ទំព័រ៖