ព្រះត្រៃបិដក ភាគ ៤៩
ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនទាន់លះបង់នូវធម៌ ៩ យ៉ាងនេះទេ មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្តបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបានលះបង់ នូវធម៌ ៩ យ៉ាងនេះហើយ គួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្តបាន។ ធម៌ ៩ យ៉ាង តើដូចម្ដេចខ្លះ។ គឺ រាគៈ ១ ទោសៈ ១ មោហៈ ១ កោធៈ ១ ឧបនាហៈ ១ មក្ខៈ ១ បលាសៈ ១ ឥស្សា ១ មច្ឆរិយៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបានលះបង់នូវធម៌ ៩ យ៉ាងនេះឯងហើយ ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្តបាន។
ចប់ ខេមវគ្គ ទី១។
ឧទ្ទានក្នុងខេមវគ្គនោះគឺ
និយាយអំពីសេចក្ដីក្សេម ១ អ្នកដល់នូវសេចក្ដីក្សេម ១ អមតៈ ១ អ្នកដល់នូវអមតៈ ១ ទីមិនមានភ័យ ១ អ្នកដល់នូវទីមិនមានភ័យ ១ សេចក្ដីស្ងប់រម្ងាប់ ១ សេចក្ដីស្ងប់រម្ងាប់ដោយលំដាប់ ១ សេចក្ដីរលត់ ១ សេចក្ដីរលត់ដោយលំដាប់ ១ និងបុគ្គលលះបង់នូវធម៌ ៩ យ៉ាង គួរធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្ត ១។
ID: 636854910468568751
ទៅកាន់ទំព័រ៖