ព្រះត្រៃបិដក ភាគ ៤៩

​សតិ​ប្ប​ដ្ឋាន​វគ្គ​ ​ទី២​


 [​៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នៃ​សិក្ខា​មាន​កំឡាំង​ថយ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ហេតុ​នៃ​សិក្ខា​មាន​កំឡាំង​ថយ​ ​៥​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ ​បាណាតិបាត​ ​១​ ​អទិន្នាទាន​ ​១​ ​កា​មេ​សុ​មិច្ឆាចារ​ ​១​ ​មុសាវាទ​ ​១​ ​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នៃ​សិក្ខា​មាន​កំឡាំង​ថយ​នេះ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដើម្បី​លះបង់​នូវ​ហេតុ​នៃ​សិក្ខា​មាន​កំឡាំង​ថយ​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​នូវ​កាយ​ ​ក្នុង​កាយ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ចេញ​ ​១​ ​ក្នុង​វេទនា​ទាំងឡាយ​ ​១​។​បេ​។​ ​ក្នុងចិត្ត​ ​១​ ​ពិចារណា​ឃើញ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ចេញ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ ​ដើម្បី​លះបង់​នូវ​ហេតុ​នៃ​សិក្ខា​មាន​កំឡាំង​ថយ​ ​៥​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636854910763885642
ទៅកាន់ទំព័រ៖