ព្រះត្រៃបិដក ភាគ ៤៩

 [​៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នីវរណធម៌​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​នីវរណធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​កាម​ច្ឆ​ឆ្ទ​នី​វរ​ណៈ​ ​១​ ​ព្យាបាទ​នី​វរ​ណៈ​ ​១​ ​ថីនមិទ្ធ​នី​វរ​ណៈ​ ​១​ ​ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ​ ​១​ ​វិចិកិច្ឆា​នី​វរ​ណៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នីវរណធម៌​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដើម្បី​លះបង់​នូវ​នី​វរ​ណៈ​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​នូវ​កាយ​ ​ក្នុង​កាយ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​ ​១​ ​ក្នុង​វេទនា​ទាំងឡាយ​ ​១​។​បេ​។​ ​ក្នុងចិត្ត​ ​១​ ​ពិចារណា​ឃើញ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹង​ខ្លូន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ ​ដើម្បី​លះបង់​នូវ​នី​វរ​ណៈ​ ​៥​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636854910962156982
ទៅកាន់ទំព័រ៖