ព្រះត្រៃបិដក ភាគ ៤៩

 [​៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាមគុណ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​កាមគុណ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​រូប​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​មាន​សភាព​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្ដីត្រេកអរ​ ​១​ ​សំឡេង​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក​ ​១​។​បេ​។​ ​ក្លិន​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ​ ​១​ ​រស​ដែល​ដឹង​ដោយ​អណ្តាត​ ​១​ ​ផ្សព្វ​ដែល​គប្បី​ដឹង​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជា​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​មាន​សភាព​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្ដីត្រេកអរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាមគុណ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​យ៉ាងនេះ​ ​ដើម្បី​លះបង់​នូវ​កាមគុណ​ ​៥​ ​យ៉ាងនេះ​ឯង​។​
 [​៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទានក្ខន្ធ​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​ឧបាទានក្ខន្ធ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ​ ​១​ ​វេទ​នូ​បា​ទា​នក្ខន្ធ​ ​១​ ​សញ្ញូ​បា​ទា​នក្ខន្ធ​ ​១​ ​សង្ខា​រូបា​ទា​នក្ខន្ធ​ ​១​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទានក្ខន្ធ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​យ៉ាងនេះ​ ​ដើម្បី​លះបង់​នូវ​ឧបាទានក្ខន្ធ​ ​៥​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636854911270174600
ទៅកាន់ទំព័រ៖