ព្រះត្រៃបិដក ភាគ ៤៩

 ​[​៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​សំយោជនៈ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ ​សក្កា​យ​ទិដ្ឋិ​ ​១​ ​វិចិកិច្ឆា​ ​១​ ​សីលព្វត​បរាមាស​ ​១​ ​កា​មច្ឆ​ន្ទ​ ​១​ ​ព្យាបាទ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​យ៉ាងនេះ​ ​ដើម្បី​លះបង់​នូវ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​យ៉ាងនេះ​ឯង​។​
 [​៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គតិ​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​គតិ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ ​និ​រយៈ​ ​១​ ​តិរច្ឆាន​យោនិ​ ​១​ ​បិ​តិ្ត​វិស័យ​ ​១​ ​មនុស្ស​ ​១​ ​ទេវតា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គតិ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​យ៉ាងនេះ​ ​ដើម្បី​លះបង់​នូវ​គតិ​ ​៥​ ​យ៉ាងនេះ​ឯង​។​
 [​៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​កំណាញ់​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​សេចក្ដី​កំណាញ់​ ​៥​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ ​កំណាញ់​អាវាស​ ​១​ ​កំណាញ់​ត្រកូល​ ​១​ ​កំណាញ់​លាភ​ ​១​ ​កំណាញ់​គុណ​ ​១​ ​កំណាញ់​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​កំណាញ់​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​យ៉ាងនេះ​ ​ដើម្បី​លះបង់​នូវ​សេចក្ដី​កំណាញ់​ ​៥​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636854911533259647
ទៅកាន់ទំព័រ៖