ព្រះត្រៃបិដក ភាគ ៤៩

​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​សំដែងធម៌​ដល់​ភិក្ខុ​ទាំងឡាយ​ ​ជា​ធម៌​ពីរោះ​ ​បទ​ដើម​ ​ពីរោះ​បទ​កណ្តាល​ ​ពីរោះ​បទ​ចុង​ ​ប្រកបដោយ​អត្ថ​ ​ប្រកបដោយ​ព្យញ្ជន​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​សំដែង​ដល់​ភិក្ខុ​ទាំងឡាយ​ ​ជា​ធម៌​ពីរោះ​បទ​ដើម​។​បេ​។​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រការ​ណា​ ​ៗ​ ​ភិក្ខុ​នោះ​ ​រមែង​ឃើញច្បាស់​នូវ​អត្ថ​ ​និង​បទ​ដ៏​ជ្រាលជ្រៅ​ ​ក្នុង​ធម៌​នោះ​ ​ដែល​ខ្លួន​ចាក់ធ្លុះ​ដោយ​បញ្ញា​ ​ដោយ​ប្រការ​ដូច្នោះ​ ​ៗ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ជា​អានិសង្ស​ ​ទី៣​ ​ក្នុង​ការ​ស្តាប់ធម៌​តាមកាល​គួរ​ ​ក្នុង​ការ​សាកច្ឆា​ធម៌​តាមកាល​គួរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​សំដែងធម៌​ដល់​ភិក្ខុ​ទាំងឡាយ​ ​ជា​ធម៌​ពីរោះ​បទ​ដើម​។​បេ​។​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​តែង​សរសើរ​នូវ​ភិក្ខុ​នោះ​តទៅ​ ​ដោយ​ប្រការ​ដូច្នោះ​ ​ៗ​ ​ថា​ ​ភិក្ខុ​ដ៏​មាន​អាយុ​នេះ​ ​ដល់ហើយ​ ​ឬ​នឹង​ដល់​ ​(​នូវ​ព្រះ​អរហត្ត​មិនខាន​)​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ជា​អានិសង្ស​ ​ទី៤​ ​ក្នុង​ការ​ស្តាប់ធម៌​តាមកាល​គួរ​ ​ក្នុង​ការ​សាកច្ឆា​ធម៌​តាមកាល​គួរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​សំដែងធម៌​ដល់​ភិក្ខុ​ទាំងឡាយ​ ​ជា​ធម៌​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្តាល​ ​ពីរោះ​បទ​ចុង​ ​ប្រកបដោយ​អត្ថ​ ​ប្រកបដោយ​ព្យព្ជានៈ​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​សំដែងធម៌​ដល់​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636854850680639077
ទៅកាន់ទំព័រ៖