ព្រះត្រៃបិដក ភាគ ៤៩

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​សង្ស័យ​ក្នុង​ព្រះធម៌​។​បេ​។​ ​សង្ស័យ​ក្នុង​ព្រះសង្ឃ​ ​សង្ស័យ​ក្នុង​សិក្ខា​ ​ជា​មនុស្ស​ខឹង​ ​មានចិត្ត​អាក់អន់​ ​មានចិត្ត​ត្រូវទោស​ខ្ទាំងខ្ទប់​ហើយ​ ​មានចិត្ត​រឹងរូស​ ​ក្នុង​ពួក​សព្រហ្មចារី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ជា​មនុស្ស​ខឹង​ ​មានចិត្ត​អាក់អន់​ ​មានចិត្ត​ត្រូវទោស​ខ្ទាំងខ្ទប់​ហើយ​ ​មានចិត្ត​រឹងរូស​ ​ក្នុង​ពួក​សព្រហ្មចារី​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​មិន​ឱន​ទៅ​ដើម្បី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​ព្យាយាម​រឿយ​ ​ៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​នូវ​ព្យាយាម​។​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​រមែង​មិន​ឱន​ទៅ​ ​ដើម្បី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​ព្យាយាម​រឿយ​ ​ៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​នូវ​ព្យាយាម​ ​នេះ​ជា​សេចក្ដី​រឹងត្អឹង​នៃ​ចិត្ត​ ​ទី៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​យ៉ាងនេះ​ ​ដើម្បី​លះបង់​នូវ​សេចក្ដី​រឹងត្អឹង​នៃ​ចិត្ត​ ​៥​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636854912722687679
ទៅកាន់ទំព័រ៖