ព្រះត្រៃបិដក ភាគ ៤៩

 [​៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណង​របស់​ចិត្ត​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​ចំណង​របស់​ចិត្ត​ ​៥​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិនទាន់​ប្រាសចាក​តម្រេក​ ​មិនទាន់​ប្រាសចាក​សេចក្តី​ពេញចិត្ត​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​មិនទាន់​ប្រាសចាក​សេចក្ដីស្រេកឃ្លាន​ ​មិនទាន់​ប្រាសចាក​សេចក្ដី​ក្ដៅក្រហាយ​ ​មិនទាន់​ប្រាសចាក​សេចក្តី​ប្រាថ្នា​ ​ក្នុង​កាម​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​មិនទាន់​ប្រាសចាក​តម្រេក​ ​មិនទាន់​ប្រាសចាក​សេចក្តី​ពេញចិត្ត​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​មិនទាន់​ប្រាសចាក​សេចក្ដីស្រេកឃ្លាន​ ​មិនទាន់​ប្រាសចាក​សេចក្ដី​ក្ដៅក្រហាយ​ ​មិនទាន់​ប្រាសចាក​សេចក្តី​ប្រាថ្នា​ ​ក្នុង​កាម​ទាំងឡាយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​មិន​ឱន​ទៅ​ ​ដើម្បី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​ព្យាយាម​រឿយ​ ​ៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​នូវ​ព្យាយាម​។​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​មិន​ឱន​ទៅ​ ​ដើម្បី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​ព្យាយាម​រឿយ​ ​ៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​នូវ​ព្យាយាម​ ​នេះ​ជា​ចំណង​នៃ​ចិត្ត​ ​ទី១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​មិនទាន់​ប្រាសចាក​តម្រេក​ក្នុង​កាយ​ ​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636854912909558367
ទៅកាន់ទំព័រ៖