ព្រះត្រៃបិដក ភាគ ៤៩
មិនទាន់ប្រាសចាកតម្រេកក្នុងរូប ជាអ្នកបរិភោគភោជន ដរាបដល់ឆ្អែតពេញផ្ទៃ ហើយប្រកបរឿយ ៗ នូវទីដេកស្រួល នូវទីផ្អែកស្រួល និងសេចក្ដីលក់ស្រួល ប្រព្រឹត្តព្រហ្មចារ្យ ប្រាថ្នានូវទេវនិកាយណាមួយ ដោយគិតថា អាត្មាអញនឹងបានជាទេវតាមានស័ក្ដិធំ ឬជាទេវតាមានស័ក្តិតូចណាមួយ ដោយសីល ឬវត្ត តបៈ ឬព្រហ្មចារ្យនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ប្រព្រឹត្តព្រហ្មចារ្យ ប្រាថា្ននូវទេវនិកាយណាមួយ ដោយគតិថា អាត្មាអញនឹងបានជាទេវតាមានស័ក្ដិធំ ឬជាទេវតាមានស័ក្តិតូចណាមួយ ដោយសីល ឬវត្ត តបៈ ឬព្រហ្មចារ្យនេះ ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម។ ចិត្តរបស់ភិក្ខុណា រមែងមិនឱនទៅដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម នេះជាចំណងនៃចិត្ត ទី៥។ ម្នាលភិក្ខុទាំងឡាយ ចំណងរបស់ចិត្តមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ ដើម្បីលះបង់នូវចំណងរបស់ចិត្ត ៥ យ៉ាងនេះ។ សតិប្បដ្ឋាន ៤ យ៉ាង តើដូចម្ដេចខ្លះ។
ID: 636854913088018574
ទៅកាន់ទំព័រ៖