ព្រះត្រៃបិដក ភាគ ៤៩
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណារឿយ ៗ នូវកាយក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត ពិចារណារឿយ ៗ នូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាមជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់នូវចំណងរបស់ចិត្ត ៥ យ៉ាងនេះឯង។
ចប់ សតិប្បដ្ឋានវគ្គ ទី២។
ឧទ្ទានក្នុងសតិប្បដ្ឋានវគ្គនោះគឺ
និយាយអំពីសិក្ខា ១ នីវរណៈ ១ កាម ១ ឧបាទានក្ខន្ធ ១ សំយោជនៈ ជាចំណែកខាងក្រោម ១ គតិ ១ សេចក្ដីកំណាញ់ ១ សំយោជនៈ ជាចំណែកខាងលើ ជាគំរប់ប្រាំបី ១ សេចក្ដីរឹងត្អឹងនៃចិត្ត ១ និងចំណងរបស់ចិត្ត ១។
ID: 636854913348323463
ទៅកាន់ទំព័រ៖