ព្រះត្រៃបិដក ភាគ ៤៩

សម្ម​ប្ប​ធាន​វគ្គ​ ​ទី៣​


 [​៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នៃ​សិក្ខា​មាន​កម្លាំង​ថយ​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​ហេតុ​នៃ​សិក្ខា​មាន​កម្លាំង​ថយ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ ​បាណាតិបាត​ ​១​។​បេ​។​ ​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នៃ​សិក្ខា​មាន​កម្លាំង​ថយ​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំ​រើ​ន​សម្ម​ប្ប​ធាន​ ​៤​ ​យ៉ាង​ ​ដើម្បី​លះបង់​នូវ​ហេតុ​នៃ​សិក្ខា​មាន​កម្លាំង​ថយ​ ​៥​ ​យ៉ាងនេះ​។​ ​សម្ម​ប្ប​ធាន​ ​៤​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ញុំាង​ឆន្ទៈ​ ​ឲ្យ​កើតឡើង​ ​សង្វាត​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ ​ដម្កល់​ចិត្ត​ ​ដើម្បី​បិទ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ដែល​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​បាន​ ​១​ ​ញុំាង​ឆន្ទៈ​ ​ឲ្យ​កើតឡើង​ ​សង្វាត​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ ​ដម្កល់​ចិត្ត​ ​ដើម្បី​លះបង់​នូវ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​១​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើតឡើង​ ​សង្វាត​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ ​ដម្កល់​ចិត្ត​ ​ដើម្បី​បណ្តុះបណ្តាល​កុសលធម៌​ទាំងឡាយ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ ​១​ ​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636854913627329421
ទៅកាន់ទំព័រ៖