ព្រះត្រៃបិដក ភាគ ៤៩
ញុំាងឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ដម្កល់ចិត្ត ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យឋិតនៅ មិនឲ្យវិនាសទៅ ឲ្យរឹងរឹតតែចំរើនឡើង ឲ្យធំទូលាយ ឲ្យចំរើនពេញលេញ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនសម្មប្បធាន ៤ យ៉ាងនេះ ដើម្បីលះបង់នូវហេតុនៃសិក្ខាមានកម្លាំងថយ ៥ យ៉ាងនេះឯង។ បណ្ឌិត សំដែងសេចក្ដីឲ្យពិស្ដារ ដោយអំណាចសម្មប្បធានត្រឹមណាផងចុះ។
[៧៤] ម្នាលភិក្ខុទាំងឡាយ ចំណងនៃចិត្តនេះមាន ៥ យ៉ាង។ ចំណងរបស់ចិត្ត ៥ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនទាន់ប្រាសចាកតម្រេកក្នុងកាមទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ ចំណងរបស់ចិត្តមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនសម្មប្បធាន ៤ យ៉ាង ដើម្បីលះបង់នូវចំណងរបស់ចិត្ត ៥ យ៉ាងនេះ។ សម្មប្បធាន ៤ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈ ឲ្យកើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ដម្កល់ចិត្ត ដើម្បីបិទអកុសលធម៌ទាំងឡាយដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ១ ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងហើយ ១។បេ។
ID: 636854913957738320
ទៅកាន់ទំព័រ៖