ព្រះត្រៃបិដក ភាគ ៤៩
ញុំាងឆន្ទៈ ឲ្យកើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ដម្កល់ចិត្ត ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលមិនទាន់កើតឡើង ឲ្យកើតបាន ១ ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យឋិតនៅ មិនឲ្យវិនាសទៅ ឲ្យរឹងរឹតតែចំរើនឡើង ឲ្យធំទូលាយ ឲ្យចំរើនពេញលេញ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនសម្មប្បធាន ៤ យ៉ាងនេះ ដើម្បីលះបង់នូវចំណងរបស់ចិត្ត ៥ យ៉ាងនេះឯង។
ចប់ សម្មប្បធានវគ្គ ទី៣។
ID: 636854914171240531
ទៅកាន់ទំព័រ៖