ព្រះត្រៃបិដក ភាគ ៤៩
ជាធម៌ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យព្ជានៈ ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដោយប្រការណា ៗ បណា្តភិក្ខុទាំងនោះ ពួកភិក្ខុណា ជាសេក្ខៈ មានសេចក្តីប្រាថ្នាក្នុងចិត្ត គឺអរហត្តមិនទាន់សម្រេច ប្រាថ្នានូវធម៌ក្សេម ចាកយោគៈដ៏ប្រសើរ ពួកភិក្ខុទាំងនោះ បានស្តាប់ធម៌នោះហើយ ក៏រមែងប្រារព្ធសេចក្តីព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធើ្វឲ្យជាក់ច្បាស់នូវធម៌ ដែលខ្លួនមិនទាន់ធើ្វឲ្យជាក់ច្បាស់ មួយទៀត បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុណា ជាអរហន្តខីណាស្រព ប្រព្រឹត្តព្រហ្មចរិយធម៌ចប់ហើយ មានសោឡសកិច្ចធើ្វស្រេចហើយ មានភារៈដាក់ចុះហើយ បានសម្រេចប្រយោជន៍របស់ខ្លួនដោយលំដាប់ហើយ មានធម៌ជាគ្រឿងប្រកបសត្វ ក្នុងភពអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ភិក្ខុទាំងនោះ បានស្តាប់ធម៌នោះហើយ រមែងប្រកបរឿយ ៗ នូវធម៌ជាគ្រឿងនៅជាសុខ ក្នុងបច្ចុច្បន្ន។
ID: 636854850836437988
ទៅកាន់ទំព័រ៖