ព្រះត្រៃបិដក ភាគ ៤៩

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វីរិយ​ពលៈ​ ​តើ​ដូចម្តេច​។​ ​ធម៌​ទាំងឡាយ​ណា​ ​ជាអកុសល​ ​រាប់ថាជា​អកុសល​ ​ធម៌​ទាំងឡាយ​ណា​ ​មានទោស​ ​រាប់ថាជា​ធម៌​មានទោស​ ​ធម៌​ទាំងឡាយ​ណា​ ​ជា​ធម៌​ខ្មៅ​ ​រាប់ថាជា​ធម៌​ខ្មៅ​ ​ធម៌​ទាំងឡាយ​ណា​ ​មិន​គួរ​សេព​ ​រាប់ថាជា​ធម៌​មិន​គួរ​សេព​ ​ធម៌​ទាំងឡាយ​ណា​ ​មិន​គួរ​ដល់​ព្រះ​អរិយៈ​ ​រាប់ថាជា​ធម៌​មិន​គួរ​ដល់​ព្រះ​អរិយៈ​ ​បុគ្គល​ក៏​បាន​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ ​ដំ​កល់​ចិត្ត​ ​ដើម្បី​លះបង់​នូវ​ធម៌​ទាំងនោះ​។​ ​ធម៌​ទាំងឡាយ​ណា​ ​ជាកុសល​ ​រាប់ថាជា​កុសល​ ​ធម៌​ទាំងឡាយ​ណា​ ​មិន​មានទោស​ ​រាប់ថាជា​ធម៌​មិន​មានទោស​ ​ធម៌​ទាំងឡាយ​ណា​ ​ជា​ធម៌​ស​ ​រាប់​ថា​ជា​ធម៌​ស​ ​ធម៌​ទាំងឡាយ​ណា​ ​គួរ​សេព​ ​រាប់ថាជា​ធម៌​គួរ​សេព​ ​ធម៌​ទាំងឡាយ​ណា​ ​គួរ​ដល់​ព្រះ​អរិយៈ​ ​រាប់ថាជា​ធម៌​គួរ​ដល់​ព្រះ​អរិយៈ​ ​បុគ្គល​ក៏​បាន​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ ​ដំ​កល់​ចិត្ត​ ​ដើម្បីឲ្យ​បាន​នូវ​ធម៌​ទាំងនោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វីរិយ​ពលៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អនវជ្ជ​ពលៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រកបដោយ​កាយ​កម្ម​មិន​មានទោស​ ​ប្រកបដោយ​វចីកម្ម​មិន​មានទោស​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636854851274023016
ទៅកាន់ទំព័រ៖