ព្រះត្រៃបិដក ភាគ ៤៩
សកទាគាមិបុគ្គល មានខ្លួនសើ្មនឹងសកទាគាមិបុគ្គល អនាគាមិបុគ្គល មានខ្លួនសើ្មនឹងអនាគាមិបុគ្គល អរហន្ត មានខ្លួនស្មើនឹងអរហន្ត ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្គហពលៈ។ ម្នាលភិក្ខុទាំងឡាយ ពលៈមាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ប្រកបដោយពលៈ ៤ យ៉ាងនេះហើយ រមែងជាអ្នកឆ្លងផុតភ័យ ៥ យ៉ាង។ ភ័យ ៥ យ៉ាង តើដូចម្តេច។ គឺ អាជីវិតភយៈ (ភ័យអំពីការចិញ្ចឹមជីវិត) ១ អសិលោកភយៈ (ភ័យអំពីការមិនសរសើរ) ១ បរិសំសារជ្ជភយៈ (ភ័យអំពីការកោតញញើតក្នុងបរិសទ្យ) ១ មរណភយៈ (ភ័យអំពីសេចក្តីស្លាប់) ១ ទុគ្គតិភយៈ (ភ័យអំពីទុគ្គតិ) ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនោះ ពិចារណាដូច្នេះថា អាត្មាអញមិនខ្លាច ចំពោះអាជីវិតភ័យ អាត្មាអញនឹងខ្លាចអាជីវិត ភ័យដូចម្តេច បើពលៈទាំង ៤ គឺបញ្ញាពលៈ វីរិយពលៈ អនវជ្ជពលៈ សង្គហពលៈ របស់អាត្មាអញ មានស្រេចហើយ។ ឯបុគ្គលគ្មានប្រាជ្ញា គប្បីខ្លាចអាជីវិតភ័យ បុគ្គលខ្ជិល គប្បីខ្លាចអាជីវិតភ័យ គប្បីខ្លាចអាជីវិតភ័យ ដោយកាយកម្ម វចីកម្ម មនោកម្ម ដែលមានទោស បុគ្គលជាអ្នកមិនសង្រ្គោះ គប្បីខ្លាចអាជីវិតភ័យ
ID: 636854851672185790
ទៅកាន់ទំព័រ៖