ព្រះត្រៃបិដក ភាគ ៤៩
អាត្មាអញ មិនខ្លាចអសិលោកភ័យទេ។បេ។ អាត្មាអញមិនខ្លាចបរិសំសារជ្ជភ័យទេ អាត្មាអញ មិនខ្លាចមរណភ័យទេ អាត្មាអញមិនខ្លាចទុគ្គតិភ័យទេ អាត្មាអញនឹងខ្លាចទុគ្គតិភ័យដូចម្តេច បើពលៈ ទាំង ៤ គឺ បញ្ញាពលៈ វីរិយពលៈ អនវជ្ជពលៈ សង្គហពលៈ របស់អាត្មាអញ មានស្រេចហើយ។ ឯបុគ្គលគ្មានប្រាជ្ញា គប្បីខ្លាចទុគ្គតិភ័យ បុគ្គលខ្ជិល គប្បីខ្លាចទុគ្គតិភ័យ គប្បីខ្លាចទុគ្គតិភ័យ ដោយកាយកម្ម វចីកម្ម មនោកម្ម ដែលមានទោស បុគ្គលមិនមានសេចក្តីសង្រ្គោះ គប្បីខ្លាចទុគ្គតិភ័យ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកប្រកបដោយពលៈ ៤ យ៉ាងនេះឯង ជាអ្នកកន្លងផុតនូវភ័យទាំង ៥ នេះបាន។
[៦] ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា។បេ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់បុគ្គលពីរពួក គឺ បុគ្គលគួរសេពគប់ ១ បុគ្គលមិនគួរសេពគប់ ១ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ចីវរពីរយ៉ាង គឺចីវរគួរប្រើប្រាស់ ១ មិនគួរប្រើប្រាស់ ១ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់បិណ្ឌបាតពីរយ៉ាង គឺ បិណ្ឌបាតគួរសេព ១ មិនគួរសេព ១ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់សេនាសនៈពីរយ៉ាង គឺសេនាសនៈគួរសេព ១ មិនគួរសេព ១
ID: 636854851884117912
ទៅកាន់ទំព័រ៖